លទ្ធិព្រាហ្មណ៍ក្នុងសង្គមខ្មែរ

P.M. SOVATTHANACHHEN
0


    សាសនាព្រាហ្មណ៍បានចូលមកចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងសតិអារម្មណ៍របស់ប្រជាជនខ្មែរ ដោយបន្សល់ទុកនូវទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននៃ វិទ្យាសាស្ត្រដែលជាផលរួមនៃពលកម្មខាងខួរក្បាលនិងពលកម្ម
ខាងរូបងរាងកាយរបស់មនុស្សមានសន្ទុះជឿនលឿនយ៉ាងខ្លាំងក្លានៅលើពិភពនៃព្រហ្មញ្ញសាសនាដែលបានដក់ជាប់នៅក្នុងស
តិអារម្មណ៍ ព្រមទាំងជំនឿទំនៀមទម្លាប់មួយចំនួនដែរ។

ក. ផ្នែកជំនឿ៖
សាសនាព្រាហ្មណ៍បានធ្វើឲ្យប្រជារាស្ត្រយើងនាសម័យបុរាណ មានជំនឿលើអាទិទេព ខ្មោចព្រាយ បិសាច អាបធ្មប់។ល។ ដើម្បី ទប់ទល់នូវអ្វីដែលជាភាពអស្ចារ្យគេស្វែងយល់មិនដល់ គេត្រូវតែ សិក្សាមន្តអាគមសែនព្រេនបន់ស្រន់ ក្នុងគោលបំណងសុំឲ្យសម្រេចនូវបំណងអ្វីមួយ។

ខ. ទំនៀមទម្លាប់ប្រពៃណី៖
* នៅក្នុងពេលបុណ្យទានផ្សេងៗគេតែងតែនាំគ្នាធ្វើនំអន្សម នំគម។ ល។ ទាំងអស់នេះក៏មានជាប់ឥទ្ធិពលព្រាហ្មណ៍សាសនាដែរ ពោល គឺរំលឹកដល់លិង្គព្រះឥសូរ និងយោនីនាងឧបមា។ ក្រៅពីនេះគេឃើញ មានរៀបស្លាធម៌ដូង លិង្គ ព្រះឥសូរ។
* នៅពេលរៀបអាពាហ៍ពិពាហ៍ មានការទស្សន៍ទាយមើលវេលា ធ្វើ រានទេព្តា សែនក្រុងពាលី…។
* នៅក្នុងពិធីបូជាសព រំកិល ហែរនិងបញ្ចុះសព សុទ្ធតែតាមក្បួន ខ្នាតទាំងអស់។
* ការព្យាបាលដោយស្តោះ ផ្លុំ ប្រើមន្តអាគម។
* ពិធីកោរជុក ក៏ដូចជាពិធីហៅព្រលឹង ជញ្ជាត់ព្រលឹង។

គ. សិល្បៈ៖
ប្រាសាទមួយចំនួន គេកសាងដើម្បីឧទ្ទិសដល់អាទិទេព ក្នុងព្រាហ្មណ៍ សាសនា។
ចម្លាក់នៅតាមប្រាសាទ ជាចម្លាក់តាមលំនាំរឿងរាមាយណៈមហាភារតៈ ឬការកសាងលិង្គ ព្រះឥសូរ តែម្តង។

ឃ. អក្សរសិល្ប៍៖ (មើលអក្សរសិល្ប៍ក្នុងព្រាហ្មណ៍សាសនា)
មានអត្ថបទអក្សរសិល្ប៍ជាច្រើនដែលមានទំនាក់ទំនងនឹងព្រហ្មញសាសនាពោលគឺដកស្រង់យកជំនឿផ្សេងៗក្នុងលទ្ធិព្រាហ្មណ៍មករៀបរាប់ពន្យល់បង្ហាញហេតុផលម្យ៉ាងវិញទៀតមានលើកយកតួអង្គអច្ឆរិយៈនិងហេតុការណ៍អច្ឆរិយៈមកបង្ហាញទៀត។ ប្រភេទអក្សរសិល្ប៍ បែបនេះយើងហៅថា “ចលនាអក្សរសិល្ប៍ ព្រាហ្មណ៍និយម” ជាអាទិ៍រឿងរាមកេរ្តិ៍ រឿងជិនវង្ស រឿងរតនាវង្សជាដើម។











Post a Comment

0Comments

Post a Comment (0)