"ទឹកនឹង" អាចមើលឃើញរូបស្រមោលយើងបាន ឫអាចមើលឃើញនៅវត្ថុដែរនៅជិតៗបាន តែបើ "ចិត្តនឹង"វិញ អាចមើលឃើញរឿងអច្ឆរិយនៅក្នុងលោក
personP.M. SOVATTHANACHHEN
Sunday, June 10, 2018
"ទឹកនឹង" អាចមើលឃើញរូបស្រមោលយើងបាន ឫអាចមើលឃើញនៅវត្ថុដែរនៅជិតៗបាន តែបើ
"ចិត្តនឹង"វិញ អាចមើលឃើញរឿងអច្ឆរិយនៅក្នុងលោក
"ទឹក" កាលណាដែរវានឹង យើងអាចឆ្លុះមើលឃើញស្រមោលយើងបាន
រីឯចិត្តរបស់យើងវិញក៏ដូចគ្នា កាលណាដែរបានហ្វឹកចិត្តរបស់យើងអោយ "នឹង" ហើយ យើងអាចមើលឃើញនៅសច្ចៈធម៌ទាំងឡាយបាន
ពេលដែលជួបបញ្ហាសូមធ្វើចិត្តអោយនឹង ធ្វើចិត្តអោយត្រជាក់ៗដូចទឹក ពេលដែរចិត្តត្រជាក់ហើយ សតិរបស់យើងនិងកើតឡើង ពេលដែលសតិកើតឡើងហើយ សតិរមែងនាំចិត្តរបស់យើងអោយដើរផ្លូវត្រូវ ពេលដែរដើរត្រូវហើយរមែងមានសេចក្ដីសុខ......
បុគ្គលជាបណ្ឌិត មិនលះសេចក្ដីព្យាយាមនៃការហ្វឹកចិត្តរបស់ខ្លួនឯងឡើយ
បុគ្គលជាពាល រមែងបណ្ដែតបណ្ដោយអោយចិត្តរបស់ខ្លួនឯងវឹកវរ
Share to other apps