1.ព្រមទទួលរឿងពិត= គឺព្រមទទួលថា រឿងវាកើតឡើងហើយ អោយវាកើតទៅចុះ ព្រមទទួលយកវា ព្រមទទួលស្ដាប់វា រកហេតុផលផ្សេងៗដើម្បីអោយខ្ល ួនឯងសប្បាយចិត្តឡើងវិញ
2. បន្ធូរអារម្មណ៍តានតឹងអោយអ្ន កដ៏ទៃស្ដាប់ខ្លះៗ = គឺអោយមនុស្សដែលអ្នកទុកចិត្ត បំផុតស្ដាប់ ដើម្បីអោយខ្លួនយើងធូរស្បើយខ ្លះៗ កុំលាក់ទុកម្នាក់ឯង
3. ចេញទៅខាងក្រៅលំហែកាយលំហែចិត ្ត= គឺត្រូវក្រោកដើរចេញទៅក្រៅផ្ ទះខ្លះៗ ដើរលេង ញាំរបស់ឆ្ងាញ់ៗ ស្ដាប់ចម្រៀង មើលរឿង សើចសប្បាយ ហាត់ប្រាណ ចូលវត្តធ្វើបុណ្យ ស្ដាប់ធម៌ តាំសមាធិ ទៅកន្លែងណាដែលធ្វើអោយយើងសប្ បាយចិត្ត មានអារម្មណ៍ស្រស់ស្រាយ បំភ្លេចរឿងចាស់ៗចោល
4. ចេះថែរក្សាខ្លួនឯង= ពេលវេលាកន្លងមកយើងប្រគល់ក្ដ ីស្រឡាញ់អោយគេខ្លាំងណាស់ ទើបធ្វើអោយភ្លេចស្រឡាញ់ខ្លួ នឯង ត្រូវក្រឡេកមើលខ្លួនឯងសារជា ថ្មីគឺ តែងខ្លួនអោយស្អាត តែងខ្លួនអោយសង្ហា ញញឹមអោយស្រស់ កាត់សក់អោយស្អាត មានសតិគ្រប់ពេល យើងត្រូវគិតថា បើគ្មានគេ យើងក៏អាចរស់នៅបានដែរ កុំខូចចិត្តរឿងដើមៗ ត្រូវធ្វើខ្លួនអោយមានតម្លៃ ធ្វើខ្លួនអោយគេត្រូវការ ហាមប្រើអារម្មណ៍ឆេវឆាវគ្មាន ហេតុផល
5. លះបង់= គឺបន្ធូរអារម្មណ៍តានតឹងនៅក្ នុងចិត្ត ប្រាប់ខ្លួនឯងថា ខ្លួនមានតម្លៃបំផុតមិនអាចបោ ះបង់ខ្លួនឯងចោលបានទេ ត្រូវគិតថាកន្លងមកយើងធ្វើអស ់ពីលទ្ធភាពហើយ យើងបានធ្វើតួនាទីជាមនុស្សល្ អសម្រាប់គេហើយ បើមិនបានដូចចិត្តទេ ក៏ហីទៅចុះ លះបង់ចោលចុះប៉ុណ្នឹង សូមកុំបន្ដោសខ្លួនឯង កុំចង់គំនុំខ្លួនឯង កុំចង់គំនុំគេ ត្រូវចេះអោយអភ័យទោស លើកលែងទោសដល់គេ ជាដើម....
__________________
- មានសេចក្ដីស្រឡាញ់ រមែងមានសេចក្ដីទុក្ខ ព្រោះរឿងទាំងពីនេះមិនអាចគេច ផុតបានទេ ពេលមានសេចក្ដីស្រឡាញ់ត្រូវស ្រឡាញ់ល្មមៗបានហើយ កុំភ្លេចស្រឡាញ់ខ្លួនឯងផង គ្មានអ្នកណាស្រឡាញ់យើង ជាងយើងស្រឡាញ់ខ្លួនឯងនោះទេ ស្រលាញ់ដោយមានហេតុ មានផល មានបញ្ញា ទើបស្រឡាញ់មិនចេះខុស
- ពេលដែលកើតទុក្ខព្រោះសេចក្ដី ស្រឡាញ់ សូមព្រមទទួលយកវាមកពិចារណា មានសតិ សម្បជ្ជញ្ញៈ រឹងមាំ មិនទន់ជ្រាយ រៀនរស់ជាមួយវាអោយបាន កុំគេចបញ្ហាអោយសោះ ត្រូវប្រឈមមុខជាមួយបញ្ហា កែបញ្ហាដោយសតិបញ្ញា កុំកែបញ្ហាដោយកំហឹង រឺតាមអារម្មណ៍ ប្រើពេលវេលារក្សាចិត្ត លះបង់ម្ដងបន្ដិចៗ...